អនាគតរបស់ Raheem Sterling នៅ Arsenal ស្ថិតក្នុងភាពមិនច្បាស់លាស់

បរទេស៖ ទោះបីជាមានពាក្យចចាមអារ៉ាមថ្មីៗនេះថា Arsenal នឹងមិនរក្សា Raheem Sterling លើសពីរដូវកាលបច្ចុប្បន្នក៏ដោយ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាមិនមានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើង ដើម្បីធ្វើការពិភាក្សាជាមួយកីឡាករ ឫក៏ភ្នាក់ងាររបស់គាត់។

កីឡាករ Sterling ដែលបានមកដល់ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea កាលពីខែសីហាឆ្នាំមុន បានបង្ហាញខ្លួនបន្តិចបន្តួចសម្រាប់រដូវកាលនេះ។ ដោយគាត់បានស៊ុតបញ្ចូលទីបាន ១គ្រាប់ និងបញ្ជូនបានអោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង ក្នុងការបង្ហាញខ្លួន ២៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ខ្សែបម្រើស្លាបរូបនេះបានតស៊ូដើម្បីទទួលបានតំណែងក្នុងជម្រើសដំបូង ដោយគាត់បានបង្ហាញខ្លួនតែ ៥ដងប៉ុណ្ណោះក្នុងជម្រើសដំបូងសម្រាប់ការប្រកួតនៅ Premier League៕

Previous articleJuventus អោយកីឡាករ Luiz និងលុយ ៣០លានអឺរ៉ូ សម្រាប់ផ្ទេរយកកីឡាករ Tonali
Next articleក្លឹប ៣នៅ Premier League ចេញមកប្រជែងគ្នាយក Jack Grealish