បរទេស៖ នេះបើយោងតាមអ្នកសារព័ត៌មាន Daniele Longo បានឱ្យដឹងថាក្លឹប Juventus បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអ៊ីតាលី Tonali ពីក្លឹប Newcastle United ហើយក៏ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់បញ្ចូលកីឡាករ Luiz នៅក្នុងកិច្ចព្រមព្រៀងមួយនេះ។
របាយការណ៍បន្ថែមថាក្លឹបសារិកាព្រៃ នឹងមិនទទួលសំណើរណាមួយមានតម្លៃទាបជាង ៧០លានអឺរ៉ូនោះទេ។ ម្យ៉ាងវិញទៀតក្លឹប Juventus ប្តេជ្ញាចុះហត្ថលេខាលើតារាអ៊ីតាលី ហើយអាចផ្តល់ជូន Luiz បូកនឹងសាច់ប្រាក់ ៣០លានអឺរ៉ូ៕