បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caught Offside បានអោយដឹងថាគ្រូបង្វឹកក្រុម Manchester United លោក Ruben Amorim បានកំណត់អត្តសញ្ញាណអ្នកចាំទី AC Milan កីឡាករ Mike Maignan ជាអ្នកជំនួសដ៏ស័ក្តិសម ខណៈដែលអ្នកចាំទី Andre Onana អាចនឹងត្រូវចាកចេញបន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អចំនួន ២រដូវកាល។
ទោះជាយ៉ាងណាក៏ដោយ United អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុមនៅ Premier League ដូចជា Chelsea និង Aston Villa ដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងផងដែរ៕