កីឡាករ Douglas Luiz អាចនឹងត្រលប់មកកាន់ Premier League វិញ!

បរទេស៖ កីឡាករ Douglas Luiz អាចនឹងត្រលប់ទៅ Premier League វិញ ក្រោយជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតនៅក្លឹបយក្ស Serie A គឺក្លឹប Juventus ។

កីឡាករ Luiz បានចូលរួមជាមួយក្រុមសេះបង្កង Juventus ក្រោយក្លឹប Villa ត្រូវការលក់តារាឆ្នើមរបស់ពួកគេម្នាក់ ដើម្បីគោរពតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព។ គាត់បានក្លាយជាកីឡាករឆ្នើមម្នាក់នៅ Premier League ដោយសារតែទម្រង់លេងដ៏ល្អរបស់គាត់ និងការស៊ុតបញ្ចូលទី។ ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអះអាងថាគាត់អាចត្រលប់ទៅប្រទេសអង់គ្លេសវិញក្នុងពេលឆាប់ៗនេះ ប្រសិនបើអនាគតរបស់គាត់មិនមានការវិវឌ្ឍន៍នៅ Juventus៕

Previous articleBarca បញ្ចប់ចំណាប់អារម្មណ៍ចង់បានកីឡាករ Nico Williams
Next articleក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអូឌីត ចង់បានលោក Ancelotti ទៅធ្វើជាគ្រូបង្វឹក