ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអូឌីត ចង់បានលោក Ancelotti ទៅធ្វើជាគ្រូបង្វឹក

បរទេស៖ ក្រុមជម្រើសអារ៉ាប៊ីសាអូឌីត ត្រូវបានរាយការណ៍មកថាកំពុងព្យាយាមទាក់ទងគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ដែលអាចនឹងចាកចេញពីក្រុមអធិរាជសនៅចុងខែនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ FootballTransfers បានអោយដឹងថាក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអូឌីត​បាន​ទាក់​ទង​លោក Ancelotti ដើម្បី​ចង់អោយគាត់មកទទួលដំណែងជាគ្រូបង្វឹក បន្ទាប់ពីគាត់ចាកចេញពីក្លឹប Real Madrid។ អ្នកកាសែត Duncan Castles បានបង្ហាញថា Ancelotti បើកចំហចំពោះការងារបន្ទាប់របស់គាត់គឺនៅប្រទេសអារ៉ាប៊ីសាអូឌីត៕

Previous articleកីឡាករ Douglas Luiz អាចនឹងត្រលប់មកកាន់ Premier League វិញ!
Next articleក្លឹប ២ចង់បាន Garnacho ខណៈបិសាចក្រហមទាមទារតម្លៃ ៧០លានផោន