បរទេស៖ កីឡាករ Douglas Luiz អាចនឹងត្រលប់ទៅ Premier League វិញ ក្រោយជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតនៅក្លឹបយក្ស Serie A គឺក្លឹប Juventus ។
កីឡាករ Luiz បានចូលរួមជាមួយក្រុមសេះបង្កង Juventus ក្រោយក្លឹប Villa ត្រូវការលក់តារាឆ្នើមរបស់ពួកគេម្នាក់ ដើម្បីគោរពតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព។ គាត់បានក្លាយជាកីឡាករឆ្នើមម្នាក់នៅ Premier League ដោយសារតែទម្រង់លេងដ៏ល្អរបស់គាត់ និងការស៊ុតបញ្ចូលទី។ ហើយបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានអះអាងថាគាត់អាចត្រលប់ទៅប្រទេសអង់គ្លេសវិញក្នុងពេលឆាប់ៗនេះ ប្រសិនបើអនាគតរបស់គាត់មិនមានការវិវឌ្ឍន៍នៅ Juventus៕