បរទេស៖ ក្រុមជម្រើសអារ៉ាប៊ីសាអូឌីត ត្រូវបានរាយការណ៍មកថាកំពុងព្យាយាមទាក់ទងគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ដែលអាចនឹងចាកចេញពីក្រុមអធិរាជសនៅចុងខែនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ FootballTransfers បានអោយដឹងថាក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានទាក់ទងលោក Ancelotti ដើម្បីចង់អោយគាត់មកទទួលដំណែងជាគ្រូបង្វឹក បន្ទាប់ពីគាត់ចាកចេញពីក្លឹប Real Madrid។ អ្នកកាសែត Duncan Castles បានបង្ហាញថា Ancelotti បើកចំហចំពោះការងារបន្ទាប់របស់គាត់គឺនៅប្រទេសអារ៉ាប៊ីសាអូឌីត៕