Man Utd ចាប់អារម្មណ៍កីឡាករ Semenyo ដែលមានតម្លៃខ្លួន ៧០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអះអាងថាខណៈក្លឹប United កំពុងនាំមុខក្នុងការផ្ទេរយកកីឡាករវ័យ ២៥ឆ្នាំ ស្របពេលក្លឹប Liverpool និង Tottenham ក៏បានចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាប Bournemouth។ ប្រភពដដែលក៏បានអោយដឹងថាក្លឹប Arsenal មិនមានការចាប់អារម្មណ៍ទៅលើកីឡាករ Semenyo នោះទេ។

Everton v AFC Bournemouth - Emirates FA Cup Fourth Round

អតីតកីឡាកររបស់ក្លឹប Bristol City ត្រូវបានរាយការណ៍ថាមានតម្លៃ ៧០លានផោន ដែលទាមទារដោយក្លឹប Bournemouth ក្រោយមកចូលរួមជាមួយក្លឹបទើបតែ ២ឆ្នាំប៉ុណ្ណោះក្នុងតម្លៃ ១០.៥លានផោន។ កីឡាករ Semenyo ជាកីឡាករដែលមានតម្រូវការ ប៉ុន្តែវានៅតែត្រូវមើលឃើញថាតើក្លឹបណាហ៊ានដាក់សំណើរតាមអ្វីដែលបានទាមទារ។

អតីតកីឡាករដែលធ្លាប់ខ្ចីជើងទៅកាន់ Sunderland មានកុងត្រារហូតដល់ឆ្នាំ២០២៩ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង ក្នុងការបង្ហាញខ្លួន ៣១ប្រកួត នៅ Premier League។

semenyo

កីឡាករ Semenyo អាចនឹងបង្ហាញខ្លួនអោយក្លឹប Bournemouth ក្នុងការប្រកួតជាមួយ Crystal Palace នៅថ្ងៃសៅរ៍ក្នុង Premier League ៕

Previous articleលោក David James ណែនាំក្លឹប Man City ចុះហត្ថលេខាយកអ្នកចាំទី Liverpool ម្នាក់នេះ
Next articleលោក Pep Guardiola កំពុងតែព្រួយបារម្ភចំពោះរឿងនេះ…!