លោក David James ណែនាំក្លឹប Man City ចុះហត្ថលេខាយកអ្នកចាំទី Liverpool ម្នាក់នេះ

បរទេស៖ លោក David James បានជំរុញឱ្យក្លឹប Manchester City ពិចារណាលើការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Liverpool កីឡាករ Caoimhin Kelleher ដើម្បីមកជំនួសកន្លែងអ្នកចាំទី Ederson ។

ក្លឹបWest Ham ត្រូវបាននិយាយថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Kelleher នៅរដូវក្តៅនេះពី Liverpool ប៉ុន្តែអតីតអ្នកចាំទីរបស់ហង្សក្រហម និង Manchester City លោក James បានជំរុញឱ្យអ្នកចាត់ការ Pep Guardiola ចុះហត្ថលេខាលើកីឡាករសញ្ជាតិអៀរឡង់ ដើម្បីជំនួសកីឡាករ Ederson ក្នុងគោលដៅសម្រាប់រដូវកាលក្រោយ៕

Previous articleArteta និយាយថាក្លឹប Arsenal អាច “ទាក់ទាញកីឡាករគ្រប់រូប” ក្រោយប្រកួតឈ្នះ Real Madrid
Next articleMan Utd ចាប់អារម្មណ៍កីឡាករ Semenyo ដែលមានតម្លៃខ្លួន ៧០លានផោន