បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអះអាងថាខណៈក្លឹប United កំពុងនាំមុខក្នុងការផ្ទេរយកកីឡាករវ័យ ២៥ឆ្នាំ ស្របពេលក្លឹប Liverpool និង Tottenham ក៏បានចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាប Bournemouth។ ប្រភពដដែលក៏បានអោយដឹងថាក្លឹប Arsenal មិនមានការចាប់អារម្មណ៍ទៅលើកីឡាករ Semenyo នោះទេ។
អតីតកីឡាកររបស់ក្លឹប Bristol City ត្រូវបានរាយការណ៍ថាមានតម្លៃ ៧០លានផោន ដែលទាមទារដោយក្លឹប Bournemouth ក្រោយមកចូលរួមជាមួយក្លឹបទើបតែ ២ឆ្នាំប៉ុណ្ណោះក្នុងតម្លៃ ១០.៥លានផោន។ កីឡាករ Semenyo ជាកីឡាករដែលមានតម្រូវការ ប៉ុន្តែវានៅតែត្រូវមើលឃើញថាតើក្លឹបណាហ៊ានដាក់សំណើរតាមអ្វីដែលបានទាមទារ។
អតីតកីឡាករដែលធ្លាប់ខ្ចីជើងទៅកាន់ Sunderland មានកុងត្រារហូតដល់ឆ្នាំ២០២៩ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដង ក្នុងការបង្ហាញខ្លួន ៣១ប្រកួត នៅ Premier League។
កីឡាករ Semenyo អាចនឹងបង្ហាញខ្លួនអោយក្លឹប Bournemouth ក្នុងការប្រកួតជាមួយ Crystal Palace នៅថ្ងៃសៅរ៍ក្នុង Premier League ៕