បរទេស៖ លោក Mikel Arteta ជឿជាក់ថាក្លឹប Arsenal អាច “ទាក់ទាញកីឡាករគ្រប់រូប” ប៉ុន្តែការប្រកួតឈ្នះ Real Madrid នៅក្របខណ្ឌ Champions League អាចជួយកាន់តែច្រើនជាមួយនឹងការចុះហត្ថលេខាដ៏មានសក្តានុពល។
គាត់បាននិយាយកាលពីថ្ងៃសុក្រថា “ប្រហែលជានោះជាកត្តាមួយផ្សេងទៀត ប៉ុន្តែខ្ញុំគិតថាយើងមានសំណាងណាស់ ពីព្រោះយើងជាក្លឹបបាល់ទាត់ដែលរាល់ពេលដែលយើងបាននិយាយជាមួយកីឡាករ ពួកគេចង់ជាផ្នែកមួយនៃវា [ក្លឹបរបស់យើង]។ នោះប្រហែលជាអ្វីដែលអាចបង្កើតភាពសាទរ ឬជំនឿកាន់តែច្រើន ហើយការពិតដែលខ្ញុំចង់ក្លាយជាផ្នែកនៃយប់នេះ ពីព្រោះក្លឹបស្ថិតក្នុងកន្លែងដ៏ល្អ។ សរុបមក យើងត្រៀមខ្លួនរួចរាល់ យើងរឹងមាំ ហើយយើងអាចទាក់ទាញកីឡាករណាក៏បាន”៕