បរទេស៖ អតីតជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Steve Holland ត្រូវបានក្លឹបជប៉ុន Yokohama F. Marinos បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំបានតែបួនខែប៉ុណ្ណោះ។

លោក Holland បានចូលដឹកនាំក្រុមនៅ J-League នៅចុងខែធ្នូ ប៉ុន្តែលោកត្រូវបានក្លឹបបញ្ចប់ពីភារកិច្ច បន្ទាប់ពីឈ្នះតែមួយប្រកួតក្នុងចំណោមការប្រកួតលីកចំនួន ១១ដងរបស់គាត់ ដោយក្លឹប Yokohama ឈរនៅលេខ២ រាប់ពីបាតតារាង៕