Man City ចង់បានកីឡាករ Diogo Costa មកជំនួសកន្លែងរបស់ Ederson

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Manchester City បានរៀបចំផែនការក្នុងការចាប់អារម្មណ៍ទៅលើអ្នកចាំទី Diogo Costa របស់ក្លឹប FC Porto និងជម្រើសជាតិព័រទុយហ្គាល់ ដែលមានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៦៣លានផោន នៅក្នុងកិច្ចសន្យាដែលមានស្រាប់របស់គាត់ដែលមានសុពលភាពដល់ឆ្នាំ២០២៧។

ខណៈពេលដែលម្ចាស់ជើងឯកអង់គ្លេសចាត់ទុកថាលក្ខខណ្ឌផ្តាច់កុងត្រាខ្ពស់ពេក ហើយពួកគេនៅតែមានទំនុកចិត្តក្នុងការទិញយកកីឡាកររូបនេះក្នុងតម្លៃប្រមាណ ៥០លានផោននៅក្នុងរដូវក្តៅនេះ ខណៈនាយកកីឡារបស់ក្លឹបលោក Hugo Viana មានភាពជិតស្និទ្ធិជាមួយភ្នាក់ងាររបស់កីឡាករ Costa លោក Jorge Mendes ៕

Previous articleChelsea សម្លឹងឃើញកីឡាករលេខ៩ ចំនួន ៣រូបសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ
Next articleកីឡាករ Xavi Simons បើកចំហអំពីអនាគតរបស់ខ្លួននៅក្លឹប RB Leipzig