Xavi Simons អាចចាកចេញពី RB Leipzig នៅរដូវក្តៅនេះក្នុងតម្លៃ ៧៥លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons គ្រោងសម្រាប់ការផ្លាស់ប្តូររដូវក្តៅដែលជាលទ្ធភាពជាក់ស្តែង ដូចដែលបានរាយការណ៍កាលពីសប្តាហ៍មុន។

ព័ត៌មាននេះត្រូវបានជូនដំណឹងទៅកាន់ក្លឹបនៅ Premier League ខណៈក្លឹបនៅអង់គ្លេសអាចជាគោលដៅបន្ទាប់របស់គាត់ ជាមួយនឹងតម្លៃផ្ទេរ ៧៥លានអឺរ៉ូ។ កីឡាករ Xavi Simons មានក្តីស្រមៃក្នុងការទៅលេងអោយក្លឹប Barca នៅថ្ងៃណាមួយ ប៉ុន្តែវាមិនទំនងអាចកើតឡើងនៅរដូវក្តៅនេះទេ៕

Previous articleComo ចង់រក្សាទុក Nico Páz មួយរដូវកាលទៀត ខណៈ Real Madrid មានជម្រើសទិញត្រលប់ទៅវិញ
Next articleNico Williams និយាយយ៉ាងនេះ មុនពេលក្លឹប Athletic Bilbao ប៉ះ Man Utd នៅ Europa League