បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como ចង់រក្សាកីឡាករ Nico Páz មួយរដូវកាលទៀត។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយគឺអាស្រ័យទៅលើក្លឹប Real Madrid ខណៈពួកគេមានជម្រើសក្នុងការទិញត្រលប់ទៅវិញ និងលក្ខខណ្ឌលក់នាពេលអនាគតចំនួន ៥០%។
ក្លឹប Real នឹងសម្រេចចិត្តភ្លាមៗនៅពេលដែលពួកគេដោះស្រាយនៅរឿងគ្រូបង្វឹក ខណៈលោក Xabi Alonso នៅតែជាបេក្ខភាពដែលក្លឹបចាប់អារម្មណ៍ដដែរ៕