Man Utd ចង់យក Rashford ទៅធ្វើការប្តូរនឹង Ollie Watkins

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថាក្រុម Manchester United កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aston Villa និងជម្រើសជាតិអង់គ្លេស កីឡាករ Ollie Watkins ខណៈដែលពួកគេត្រូវបានរាយការណ៍ថាបានត្រៀមរួចរាល់ក្នុងការបញ្ជូនកីឡាករ Marcus Rashford ទៅក្នុងកិច្ចព្រមព្រៀងផ្ទេរមួយនេះ។

កីឡាករ Rashford ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Villa ត្រូវបានគេរំពឹងថានឹងចាកចេញពីបិសាចក្រហម ហើយក្លឹបបានកំណត់តម្លៃ ៤០លានផោនសម្រាប់ការលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ៕

Previous articleAncelotti កំពុងពិភាក្សាទៅលើតំណែងគ្រូបង្វឹកនៅ….!
Next articleComo ចង់រក្សាទុក Nico Páz មួយរដូវកាលទៀត ខណៈ Real Madrid មានជម្រើសទិញត្រលប់ទៅវិញ