បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons គ្រោងសម្រាប់ការផ្លាស់ប្តូររដូវក្តៅដែលជាលទ្ធភាពជាក់ស្តែង ដូចដែលបានរាយការណ៍កាលពីសប្តាហ៍មុន។
ព័ត៌មាននេះត្រូវបានជូនដំណឹងទៅកាន់ក្លឹបនៅ Premier League ខណៈក្លឹបនៅអង់គ្លេសអាចជាគោលដៅបន្ទាប់របស់គាត់ ជាមួយនឹងតម្លៃផ្ទេរ ៧៥លានអឺរ៉ូ។ កីឡាករ Xavi Simons មានក្តីស្រមៃក្នុងការទៅលេងអោយក្លឹប Barca នៅថ្ងៃណាមួយ ប៉ុន្តែវាមិនទំនងអាចកើតឡើងនៅរដូវក្តៅនេះទេ៕