បរទេស៖ ក្លឹប Manchester United បានដាក់កីឡាករ Eberechi Eze របស់ Crystal Palace ក្លាយជាគោលដៅអាទិភាពសម្រាប់រដូវក្តៅ ខណៈកីឡាករ Marcus Rashford អាចនឹងក្លាយជាកីឡាករប្រើសម្រាប់ការដោះដូរមួយនេះ។
បើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Crystal Palace កីឡាករ Eze នៅរដូវក្តៅនេះ ខណៈដែល Amorim ជឿជាក់ថាគាត់នឹងសមឥតខ្ចោះនៅក្នុងទម្រង់របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ Eze ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Aston Villa ផងដែរ៕