បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports France បានអោយដឹងថាក្លឹប Manchester City មានការចាប់អារម្មណ៍ទៅលើកីឡាករ Desire Doue របស់ក្លឹប PSG ហើយសង្ឃឹមថាពួកគេអាចនឹងចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ ក្នុងនាមជាអ្នកជំនួសកីឡាករ Silva ។
កីឡាករ Doue មានកុងត្រាជាមួយ Paris Saint-Germain រហូតដល់រដូវក្តៅឆ្នាំ២០២៩។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់នៅរដូវកាលនេះ បានជំរុញឱ្យក្លឹបយក្ស Ligue 1 ពិចារណាផ្តល់ជូននៅកុងត្រាថ្មីសម្រាប់ Doue ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ និងលក្ខខណ្ឌផ្តាច់កុងត្រាខ្ពស់ជាង។ ពួកគេទំនងជានឹងប្រើប្រាស់នៅលក្ខខណ្ឌពន្យាកុងត្រា ១ឆ្នាំទៀតសម្រាប់គាត់ ដើម្បីអាចរក្សាគាត់នៅក្លឹប PSG ដល់ឆ្នាំ២០៣០៕