បរទេស៖ ខ្សែបម្រើ Jens Cajuste របស់ Ipswich បានសរសើរមិត្តរួមក្រុម Liam Delap ចំពេលមានព័ត៌មានផ្ទេរទៅកាន់ក្លឹប Chelsea និង Manchester United ។
ថ្លែងទៅកាន់ Sky Sports កីឡាករ Cajuste បាននិយាយថា៖ “គាត់ពិតជាអស្ចារ្យមែន គាត់ជាសត្វសាហាវ ហើយសម្រាប់កីឡាករវ័យក្មេងដូចគាត់ វាពិបាកណាស់ក្នុងការនិយាយអ្វីដែលគាត់អាចធ្វើបាន។ ខ្ញុំគិតថាវាគ្មានដែនកំណត់ទេ។ វាអាស្រ័យលើគាត់ ថាតើគាត់ចង់ទៅឆ្ងាយប៉ុណ្ណា ប៉ុន្តែគាត់ពិតជាមានគុណសម្បត្តិទាំងអស់”៕