បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមក្នុងការបន្តការចរចារជាមួយតំណាងរបស់ខ្សែបម្រើស្លាប Leroy Sane ខណៈដែលពួកគេប្តេជ្ញាបន្តកុងត្រារបស់កីឡាករ។
ប្រធានក្លឹប Bayern លោក Max Eberl ត្រូវបានរាយការណ៍ថាមានឆន្ទៈក្នុងការផ្តល់នូវកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៨ ហើយកញ្ចប់ប្រាក់ឈ្នួលសរុបសម្រាប់កីឡាករនឹងស្ថិតនៅចន្លោះពី ១៤-១៦លានអឺរ៉ូ៕



