បរទេស៖ នេះបើយោងតាមកអ្នកកាសែតអ៊ីតាលី Nicolo Schira បានឱ្យដឹងថា AC Milan និង Napoli ត្រូវបានរាយការណ៍ថាកំពុងតាមដានវឌ្ឍនភាពរបស់កីឡាករ Riccardo Orsolini ខណៈដែលក្លឹបទាំងពីរពិចារណាលើការផ្ទេរនារដូវក្តៅខាងមុខ។
ក្លឹប Bologna ចាត់ទុកកីឡាករវ័យ ២៨ឆ្នាំជាផ្នែកសំខាន់មួយក្នុងក្រុមរបស់ពួកគេ ហើយមានការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយគាត់។ ក្នុងអំឡុងពេលទីផ្សារខែមករា ក្លឹបបានបដិសេធសំណើរដែលមានតម្លៃ ១៨លានអឺរ៉ូ ដែលរួមបញ្ចូលផងដែរនូវសំណើអោយខ្ចីកីឡាករ Noah Okafor របស់ក្លឹប Milan ផងដែរ៕