ប្រធានក្លឹប Bayern គ្រោងនឹងបន្តការចរចារឿងកុងត្រាថ្មីជាមួយកីឡាករ Leroy Sane

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក ​​Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមក្នុងការបន្តការចរចារជាមួយតំណាងរបស់ខ្សែបម្រើស្លាប Leroy Sane ខណៈដែលពួកគេប្តេជ្ញាបន្តកុងត្រារបស់កីឡាករ។

ប្រធានក្លឹប Bayern លោក Max Eberl ត្រូវបានរាយការណ៍ថាមានឆន្ទៈក្នុងការផ្តល់នូវកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៨ ហើយកញ្ចប់ប្រាក់ឈ្នួលសរុបសម្រាប់កីឡាករនឹងស្ថិតនៅចន្លោះពី ១៤-១៦លានអឺរ៉ូ៕

Previous articleលោក Sheringham ជឿជាក់ថា Harry Kane នឹងត្រលប់មក Premier League វិញ
Next articleAC Milan និង Napoli សុទ្ធតែចាប់អារម្មណ៍ចង់បានកីឡាករ Riccardo Orsolini