បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sports បានអោយដឹងថាក្លឹប Al-Hilal ត្រូវបានរាយការណ៍ថាកំពុងតាមប្រមាញ់ខ្សែបម្រើស្លាបរបស់ Barcelona កីឡាករ Raphinha ខណៈដែលពួកគេសម្លឹងរកការពង្រឹងខ្សែប្រយុទ្ធជួរមុខរបស់ពួកគេសម្រាប់យុទ្ធនាការពេលខាងមុខ។
ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Riyadh នៅតែស្វែងរកការពង្រឹងតំបន់ប្រយុទ្ធ បន្ទាប់ពីការចាកចេញរបស់កីឡាករ Neymar កាលពីរដូវរងា ហើយពួកគេបានរៀបចំកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំសម្រាប់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ។ កិច្ចសន្យាដែលបានស្នើឡើងមានតម្លៃសរុប ២០០លានដុល្លារ ដោយគាត់នឹងទទួលបាន ៥០លានដុល្លារជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០២៩។ ទន្ទឹមនឹងនេះដែរ Barcelona នឹងរកបាន ១០០លានដុល្លារក្នុងការលក់មួយនេះ៕