បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាខ្សែបម្រើ Robert Andrich របស់ Bayer Leverkusen អាចចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែលគាត់ត្រូវបានរាយការណ៍ថាមិនពេញចិត្តនឹងពេលវេលាលេងរបស់គាត់ក្រោមការដឹកនាំរបស់ Xabi Alonso ។
ក្លឹបត្រូវបានគេរំពឹងថានឹងអង្គុយជាមួយភ្នាក់ងាររបស់កីឡាករ Andrich នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយអនាគតរបស់គាត់នឹងអាស្រ័យលើថាតើ Alonso បន្តនៅក្លឹបអាល្លឺម៉ង់ឬអត់៕