ក្លឹបនៅមជ្ឈឹមបូព៌ា កំពុងធ្វើការបញ្ចុះបញ្ចូល Onana អោយទទួលយកសំណើរផ្ទេរ

បរទេស៖ រដូវកាលនេះសម្រាប់អ្នកចាំទី Andre Onana ត្រូវបានគេមើលឃើញថាមានកំហុសជាច្រើន ខណៈដែលក្លឹប Man Utd បានបង្កើតនៅកំណត់ត្រាដល់អាក្រក់បំផុតនៅក្នុង Premier League។

អ្នកចាំទីបានជួបការលំបាកចាប់តាំងពីការផ្ទេរទៅ Old Trafford ពីក្លឹប Inter Milan ហើយអាចនឹងធ្វើការផ្ទេរទៅកាន់កន្លែងថ្មីមួយផ្សេងទៀតនៅរដូវក្តៅនេះ ដើម្បីទទួលបានទំនុកចិត្ត និងទម្រង់លេងរបស់គាត់ត្រលប់មកវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្រុម Neom SC ដែលនឹងត្រូវឡើងមកលេងនៅ Saudi Pro League នៅរដូវកាលក្រោយបានបើក “ការពិភាក្សាធំ” ជាមួយកីឡាករហើយនឹងព្យាយាមបញ្ចុះបញ្ចូលគាត់ឱ្យផ្លាស់ទៅមជ្ឈឹមបូព៌ា៕

Previous articleកីឡាករ Robert Andrich ចង់ចាកចេញពី Bayer Leverkusen ព្រោះតែរឿងនេះ.!
Next articleក្លឹប Como ឆ្លើយតបទៅនឹងព័ត៌មានផ្ទេរយកកីឡាករ De Bruyne