ក្លឹប Como ឆ្លើយតបទៅនឹងព័ត៌មានផ្ទេរយកកីឡាករ De Bruyne

បរទេស៖ ក្លឹប Como បានរីករាយជាមួយនឹងរដូវកាលដំបូងដ៏រឹងមាំចាប់តាំងពីការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូលជាលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍។ ក្លឹបអ៊ីតាលីដែលដឹកនាំដោយ Cesc Fabregas ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកខ្សែបម្រើបែលហ្ស៊ិកដែលត្រៀមចាកចេញពីក្លឹប Manchester City នៅចុងរដូវកាលនេះ ហើយអាចបន្ថែម De Bruyne ទៅក្នុងតំបន់បម្រើរបស់ពួកគេជាមួយនឹងកីឡាករ Dele Alli ដែលមានស្រាប់។

បើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Como មិនបានទាក់ទងជាមួយកីឡាករ De Bruyne នោះទេ៕

Previous articleក្លឹបនៅមជ្ឈឹមបូព៌ា កំពុងធ្វើការបញ្ចុះបញ្ចូល Onana អោយទទួលយកសំណើរផ្ទេរ
Next articleJoe Cole ចង់ឃើញលោក Jose Mourinho ត្រលប់មកដឹកនាំក្លឹបនៅ Premier League វិញ