Chelsea សម្រេចចិត្តទិញយក Sancho ហើយនឹងលក់ចេញវិញទៅកាន់ Dortmund ភ្លាមៗ

បរទេស៖ ក្លឹប Chelsea បានចុះហត្ថលេខាលើ Jadon Sancho ក្នុងកិច្ចសន្យាខ្ចីជើងកាលពីរដូវក្តៅមុនពី Manchester United ជាមួយនឹងកាតព្វកិច្ចផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែបម្រើស្លាបនៅរដូវក្តៅនេះក្នុងតម្លៃ ២៥លានផោន។ ក្លឹបតោខៀវក៏មានជម្រើសក្នុងការមិនអនុវត្តតាមលក្ខខណ្ឌនេះដូចគ្នា ដោយត្រូវបង់ប្រាក់តម្លៃ ៥លានផោនទៅកាន់បិសាចក្រហម ប៉ុន្តែ ទីបំផុតខាងក្លឹប Chelseaបានសម្រេចចិត្តរក្សាកីឡាករសញ្ជាតិអង់គ្លេសនៅកីឡដ្ឋាន Stamford Bridge នៅរដូវក្តៅ។

នេះបើយោងតាមការចេញផ្សាយរបស GiveMeSport បានអោយដឹងថាក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏ នឹងធ្វើតាមកាតព្វកិច្ចក្នុងការទិញ Sancho ពីក្លឹប United នៅរដូវក្តៅនេះ មុនពេលដែលពួកគេនឹងព្យាយាមលក់កីឡាកររូបនេះទៅកាន់ក្លឹប Dortmund ដើម្បីទទួលបានប្រាក់ចំណេញ៕

Previous articleAmorim មិនមានការខកចិត្ត ដែលមិនបានទិញខ្សែប្រយុទ្ធថ្មីក្នុងខែមករានោះទេ
Next articleMan Utd ផ្ញើកុងត្រាទៅអោយកីឡាករ Matheus Cunha ពិនិត្យ