បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាការពិភាក្សារវាងកីឡាករ Florian Wirtz និង Bayern Munich ត្រូវបានឈានដល់ការព្រមព្រៀងទៅលើកុងត្រា ដោយផ្តល់អោយក្លឹប Bayern Munich នាមុខគូរប្រជែងរបស់ពួកគេសម្រាប់ការចុះហត្ថលេខាយយកកីឡាករវ័យ ២១ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ Bayern មិនទាន់យល់ព្រមលើផ្ទេរជាមួយនឹងគូប្រជែងពាន Bundesliga របស់ពួកគេនៅឡើយទេ។ កីឡាករមានលក្ខខណ្ឌដោះលែងតម្លៃ ១២៥លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់ ដើម្បីអាចអោយក្លឹប Leverkusen ព្រមចែកផ្លូវជាមួយគាត់។ កិច្ចព្រមព្រៀងរបស់ Wirtz នឹងអស់សុពលភាពនៅឆ្នាំ២០២៧៕