បរទេស៖ ខ្សែការពារសញ្ជាតិអង់គ្លេស Eric Dier នឹងចូលរួមជាមួយក្រុម Monaco នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រោយបានចំណាយពេលពេល ១៨ខែរបស់គាត់ជាមួយក្រុម Bayern Munich ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុមនៅ Ligue 1 នៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នៅ Bayern Munich ឈានដល់ទីបញ្ចប់។ វាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងរបស់ Dier ជាមួយក្លឹប Monaco នឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧ ប៉ុន្តែមានជម្រើសក្នុងការពន្យាទៀត៕