Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅក្រៅប្រទេសអង់គ្លេស

បរទេស៖ កីឡាករ Marcus Rashford ត្រូវបានគេជឿថាមានចិត្តចង់ផ្លាស់ទៅកាន់ក្លឹបយក្សកាតាឡាន់ ព្រោះវាច្បាស់ណាស់ថាគាត់គ្មានអនាគតនៅ Old Trafford ជាមួយ Ruben Amorim។ ក្លឹប Aston Villa មានជម្រើសទិញយកគាត់ក្នុងតម្លៃ ៤០លានផោន នៅពេលដែល Rashford បញ្ចប់កុងត្រាខ្ចីជើង ប៉ុន្តែកីឡាករវ័យ ២៧ឆ្នាំឆ្នាំរូបនេះចង់ទៅក្រៅប្រទេសអង់គ្លេស។

ប្រាក់ឈ្នួល ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍របស់កីឡាករ Rashford អាចនឹងរារាំងសម្រាប់ក្លឹបយក្សកាតាឡាន់ ខណៈពួកគេបន្តប្រជែងនឹងកម្រិតប្រាក់ខែរបស់ La Liga ។ ប្រភពពី The i Paper បានបង្ហាញថា Barcelona នឹងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ ប៉ុន្តែនឹងមិនមានឆន្ទៈក្នុងការផ្តល់តម្លៃ ៤០លានផោនដែលក្លឹប Man Utd បានព្រមព្រៀងជាមួយក្រុមរបស់លោក Emery នោះទេ៕

Previous articleកីឡាករ Lucas Bergvall នឹងស្នាក់នៅក្លឹប Spurs ដល់ឆ្នាំ២០៣១
Next articleកីឡាករ Eric Dier នឹងទៅចូលរួមជាមួយ Monaco នៅចុងបញ្ចប់នៃរដូវកាលនេះ