Jonathan Tah អាចនឹងទៅចូលរួមជាមួយ Real Madrid ព្រោះតែមូលហេតុនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Jonathan Tah ដែលនឹងផុតកុងត្រានៅក្នុងរដូវក្តៅនេះ និងមិនបន្តកុងត្រាថ្មីជាមួយក្លឹប Bayer Leverkusen នោះទេ ហើយគាត់បានផ្តល់សំណើរមួយទៅកាន់ក្លឹប Real Madrid កាលពីប៉ុន្មានខែកន្លងមក ប៉ុន្តែត្រូវបានបដិសេធ។

ទោះបីជាយ៉ាងណាក៏ដោយប្រភពដដែលក៏បានបន្ថែមថា ខ្សែការពារកណ្តាលរូបនេះអាចនឹងទៅចូលរួមជាមួយក្លឹប Real Madrid ប្រសិនជាលោក Alonso នឹងទៅកាន់តំណែងជាអ្នកចាត់ការថ្មីនៅទីនោះមែន៕

Previous articleDavid Moyes បង្ហើបអំពីការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ Ipswich
Next articleក្លឹបមួយនេះហ៊ានផ្តល់ប្រាក់ឈ្នួលទ្វេរដង ដើម្បីបញ្ចុះបញ្ចូល Endrick