Man Utd នឹងដាក់សំណើរផ្ទេរកីឡាកររបស់ Barca ម្នាក់ ប្រសិនពួកគេអាចលេង Champions League នៅរដូវកាលក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football 365 បានអោយដឹងថាក្លឹប Manchester United នឹងធ្វើការដាក់សំណើរក្នុងការផ្ទេរយកកីឡាករ Ronald Araujo ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

Ronald Araujo

ពួកគេអាចធ្វើដូច្នេះបាន លុះត្រាតែពួកគេឈ្នះពាន Europa League នៅរដូវកាលនេះ ខណៈក្រុមរបស់លោក Ruben Amorim បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ស្របពេលការប្រកួតជើងទី១ ពួកគេបានយកឈ្នះក្រុម Athletic Club ក្នុងលទ្ធផល ៣-០ ហើយពួកគេនឹងត្រូវប្រកួតជើងទី២ នៅទឹកដី Old Trafford៕

Previous articleអនាគតរបស់អ្នកចាំទី Emiliano Martinez កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់
Next articleMan Utd រៀបចំផែនការ B សម្រាប់កីឡាករ Antony