Man City និង Bayer Leverkusen បាននិយាយព្រមព្រៀងគ្នាសម្រាប់ការផ្ទេរ Florian Wirtz

បរទេស៖ ក្លឹប Manchester City បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Bayer Leverkusen សម្រាប់ការផ្ទេរកីឡាករ Florian Wirtz ប៉ុន្តែគាត់មិនប្រាកដអំពីការផ្លាស់ប្តូរទៅកាន់ Etihad នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Sacha Tavolieri អ្នកសារព័ត៌មានរបស់ Sky France បានអោយដឹងថាលោក Pep Guardiola និង City បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរយក Wirtz នៅរដូវក្តៅនេះ ហើយធ្វើការផ្ទេរយកគាត់អោយបានមុនក្លឹបផ្សេងទៀត។ របាយការណ៍បានបង្ហាញថាម្ចាស់ជើងឯក Premier League ប្រាំបីសម័យកាលបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Bayer Leverkusen លើកិច្ចព្រមព្រៀងរដូវក្តៅសម្រាប់ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំ៕

Previous articleចំបាប់កម្ពុជាឈ្នះមេដាយមាស១ ប្រាក់២ សំរឹទ្ធ២បន្ថែម សរុប៨គ្រឿង ក្នុងជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី
Next articleកីឡាករ Raphinha អាចនឹងបន្តស្នាក់នៅ Camp Nou ដល់ឆ្នាំ២០២៩