ក្លឹបយក្សនៅអ៊ីតាលីចង់បានខ្សែប្រយុទ្ធ Joshua Zirkzee

បរទេស៖ កីឡាករ Joshua Zirkzee ទើបតែមកដល់ Old Trafford កាលពីរដូវក្តៅមុនពី Bologna ប៉ុន្តែគាត់អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីវិញយ៉ាងឆាប់រហ័ស។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Il Corriere dello Sport បានអោយដឹងថាក្លឹប Inter បានកំណត់គោលដៅរបស់ពួកគេលើតារាហូឡង់ ហើយកំពុងរៀបចំផែនការដើម្បីធ្វើការផ្ទេរនៅរដូវក្តៅនេះអោយកើតឡើង។ ក្លឹបយក្សនៅក្របខណ្ឌ Serie A កំពុងពិចារណាលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ ដោយពួកគេមានអារម្មណ៍ថាកីឡាកររូបនេះអាចសមនឹងក្រុមរបស់ពួកគេយ៉ាងល្អ ដោយលេងជាមួយនឹងកីឡាករ Lautaro Martinez និង Marcus Thuram ៕

Previous articleក្លឹបនៅអេស្ប៉ាញមួយធ្លាប់ទទួលបានឪកាសផ្ទេរយក Kyle Walker ប៉ុន្តែពួកគេមិនធ្វើ
Next articleBarcelona អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករ ៨រូបចេញ