PSG ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Dortmund ដែលអាចស៊ុតបាន ៣៣គ្រាប់នៅរដូវកាលនេះ

បរទេស៖ ក្លឹប Paris Saint-Germain ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Serhou Guirassy ពី Borussia Dortmund នៅរដូវក្តៅនេះ ប៉ុន្តែពួកគេអាចប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងមួយ។

Borussia Dortmund v FC Barcelona - UEFA Champions League 2024/25 Quarter Final Second Leg

នេះបើយោងតាមការចេញផ្សាយរបស់ SPORT BILD បានអោយដឹងថាក្លឹប Paris Saint-Germain បានកំណត់គោលដៅរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករលេខ៩ ដ៏លេចធ្លោនៅរដូវក្តៅនេះ ហើយបានបង្វែរការចាប់អារម្មណ៍ទៅលើកីឡាករ Guirassy របស់ក្លឹប Borussia Dortmund ដែលបានស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ក្នុង ៤៤ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ PSG នឹងប្រឈមមុខនឹងឧបសគ្គធំដែលទាក់ទងនឹងលក្ខខណ្ឌផ្តាច់កុងត្រារបស់គាត់៕

Previous articleReal Madrid ត្រៀមចាយលុយ ៥០លានផោន ចុះហត្ថលេខាយកខ្សែការពារ Huijsen
Next articleMan City នឹងដាក់សំណើរផ្ទេរកីឡាករសំខាន់ម្នាក់ពី AC Milan នៅសប្តាហ៍ខាងមុខ