បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាខ្សែការពារស្តាំរបស់ Bayer Leverkusen ត្រូវបានគេកំណត់ថាជាខ្សែការពារស្តាំបន្ទាប់សម្រាប់ក្លឹប Liverpool ខណៈដែលកីឡាករ Alexander-Arnold បានប្រកាសពីការចាកចេញរបស់គាត់លើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។ តម្លៃផ្ទេរទាបរបស់គាត់ មានន័យថាកិច្ចព្រមព្រៀងគួរតែងាយស្រួលក្នុងការកើតឡើង។
ភាពប៉ិនប្រសប់របស់កីឡាករ Frimpong ក៏ត្រូវបានធ្វើឱ្យលោក Arne Slot មានការចាប់អារម្មណ៍ផងដែរ។ កីឡាករសញ្ជាតិហូឡង់រូបនេះមានតួនាទីជាខ្សែការពារស្លាបក្រោមការដឹកនាំរបស់ Xabi Alonso នៅ Leverkusen ហើយក៏អាចលេងជាខ្សែបម្រើស្លាបផងដែរ។
កីឡាករ Frimpong អាចត្រូវបានជួបជុំជាមួយកីឡាករ Florian Wirtz ដែលត្រូវបានបញ្ជាក់ថាជាគោលដៅរបស់ Liverpool នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់ក៏អាចចាកចេញពី Leverkusen ក្នុងតម្លៃផ្ទេរដ៏ច្រើន ដោយក្លឹប Bayern Munich និង Manchester City ក៏ចង់បានគាត់ផងដែរ។
ក្លឹប Liverpool មានការប្រកួត Premier League ទល់នឹង Brighton និង Crystal Palace៕