បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា Villa មានអទិភាពក្នុងការទិញ Rashford បន្ទាប់ពីការខ្ចីជើងរបស់គាត់ក៏ដោយ ក៏វាត្រូវបានបញ្ជាក់ថាក្រុមរបស់លោក Unai Emery មិនប្រើប្រាស់នៅជម្រើសនោះទេ។ ផ្ទុយទៅវិញ ក្លឹបណាដែលសមស្របនឹងតម្លៃរបស់ Man Utd ក្នុងអំឡុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ នឹងមានសេរីភាពក្នុងការចរចាជាមួយកីឡាករវ័យ ២៧ឆ្នាំ។
កីឡាករ Rashford នឹងមិនមានវត្តមានសម្រាប់ Aston Villa ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Tottenham ខណៈដែលគាត់នៅបន្តព្យាបាលរបួសសរសៃពួរ។ អវត្តមាននេះ បានបញ្ចប់ការខ្ចីជើងរបស់គាត់នៅក្លឹប Aston Villa។ ដោយសារតែច្បាប់ Premier League កីឡាករ Rashford នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតចុងក្រោយរបស់ Villa នៃយុទ្ធនាការដែលធ្វើឡើងនៅ Old Trafford ទល់នឹងក្លឹបគាត់នោះទេ។ ជាលទ្ធផល គាត់បានលេងការប្រកួតចុងក្រោយរបស់គាត់ជាមួយ West Ham ដោយបានបញ្ចប់ដោយការរួមចំណែកនៃការស៊ុតបញ្ចូលទី ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៦ដង ក្នុងការបង្ហាញខ្លួន ១៨លើក។
ជាមួយនឹងកិច្ចសន្យាខ្ចីជើងរបស់គាត់ត្រូវបានបញ្ចប់ ពេលនេះ Rashford ត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅកន្លែងហ្វឹកហាត់ Carrington របស់ United នៅដើមខែកក្កដា ដែលជាផ្នែកនៃការរៀបចំមុនរដូវកាលរបស់ក្រុម។ ទោះយ៉ាងណាក៏ដោយ United បើកចំហចំពោះការដាក់សំណើរ ហើយត្រូវបានគេយល់ថាកំពុងវាយតម្លៃទាំងដំណោះស្រាយអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន។ ប្រសិនបើក្លឹបមិនមានឆន្ទៈក្នុងការបំពេញតាមតម្លៃដែលស្នើរសុំនោះ ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌខ្ចីជើងផ្សេងទៀតនៅតែមាននៅលើតុ ជាពិសេសអាចអនុញ្ញាតឱ្យ Rashford បន្តប្រកួតប្រជែងក្នុងកម្រិតខ្ពស់។
កីឡាករ Rashford ត្រូវបានរាយការណ៍ថាបានបញ្ជាក់យ៉ាងច្បាស់អំពីចំណង់ចំណូលចិត្តរបស់គាត់គឺចូលរួមជាមួយក្លឹបដែលប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League ។ នេះអាចធ្វើអោយមានភាពស្មុគស្មាញដល់ការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ក្លឹបដែលនៅក្រៅការប្រកួតតំបន់អឺរ៉ុប ទោះបីជាវាអាចបង្កើនចំណាប់អារម្មណ៍ពីភាគីកំពូល ៗ និងគូប្រជែងក្នុងស្រុកក៏ដោយ។ តម្លៃស្នើសុំ ៤០លានផោនទំនងជាទាក់ទាញការដេញថ្លៃពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសអ្នកដែលស្វែងរកកីឡាករដែលមានបទពិសោធន៍នៅ Premier League៕