Jeremie Frimpong អាចជាកីឡាករដំបូងដែលនឹងមកចូលរួមជាមួយ Liverpool នៅរដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាខ្សែការពារស្តាំរបស់ Bayer Leverkusen ត្រូវបានគេកំណត់ថាជាខ្សែការពារស្តាំបន្ទាប់សម្រាប់ក្លឹប Liverpool ខណៈដែលកីឡាករ Alexander-Arnold បានប្រកាសពីការចាកចេញរបស់គាត់លើការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។ តម្លៃផ្ទេរទាបរបស់គាត់ មានន័យថាកិច្ចព្រមព្រៀងគួរតែងាយស្រួលក្នុងការកើតឡើង។

Netherlands v Spain - UEFA Nations League Quarterfinal Leg One

ភាពប៉ិនប្រសប់របស់កីឡាករ Frimpong ក៏ត្រូវបានធ្វើឱ្យលោក Arne Slot មានការចាប់អារម្មណ៍ផងដែរ។ កីឡាករសញ្ជាតិហូឡង់រូបនេះមានតួនាទីជាខ្សែការពារស្លាបក្រោមការដឹកនាំរបស់ Xabi Alonso នៅ Leverkusen ហើយក៏អាចលេងជាខ្សែបម្រើស្លាបផងដែរ។

កីឡាករ​ Frimpong អាចត្រូវបានជួបជុំជាមួយកីឡាករ Florian Wirtz ដែលត្រូវបានបញ្ជាក់ថាជាគោលដៅរបស់ Liverpool នៅរដូវក្តៅនេះ។ កីឡាករសញ្ជាតិអាឡឺម៉ង់ក៏អាចចាកចេញពី Leverkusen ក្នុងតម្លៃផ្ទេរដ៏ច្រើន ដោយក្លឹប Bayern Munich និង Manchester City ក៏ចង់បានគាត់ផងដែរ។

FC St. Pauli 1910 v Bayer 04 Leverkusen - Bundesliga

ក្លឹប Liverpool មានការប្រកួត Premier League ទល់នឹង Brighton និង Crystal Palace៕

Previous articleកីឡាករ Upamecano ខិតជិតការបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich
Next articleMan Utd ត្រៀមរួចរាល់ក្នុងការលក់កីឡាករ Rashford ក្នុងតម្លៃ ៤០លានផោន