បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ A Bola តាមរយៈ Sport Witness បានអោយដឹងថាក្លឹប Manchester United , Manchester City, និង Bayern Munich កំពុងរក្សាការចាប់អារម្មណ៍លើអ្នកចាំទី Diogo Costa របស់ Porto ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមានលក្ខខណ្ឌដោះលែងតម្លៃ ៧៥លានអឺរ៉ូ ហើយអាចមានសក្តានុពលក្នុងការផ្លាស់ប្តូរនៅរដូវក្តៅនេះ បើទោះបីជានៅសល់កុងត្រាជាង ២ឆ្នាំទៀតក៏ដោយ។
របាយការណ៍បន្ថែមថា Costa ស្ថិតនៅក្នុងការចាប់អារម្មណ៍នារដូវក្តៅនេះ ខណៈគាត់បានជួយក្រុមព័រទុយហ្គាល់ក្នុងវគ្គ៤ ក្រុមចុងក្រោយនៃ Nations League ហើយនឹងអាចបង្ហាញខ្លួនអោយក្រុម Porto នៅសហរដ្ឋអាមេរិកសម្រាប់ការប្រកួត Club World Cup ។ ក្លឹប United បាននិយាយថាមានបញ្ហាជាមួយអ្នកចាំទីជម្រើសទី១ Andre Onana ហើយវាដូចគ្នាទៅនឹងក្លឹប Man City ដែលមាននឹងអ្នកចាំទី Ederson ហើយក្លឹប Bayern កំពុងត្រូវការអ្នកចាំទីមកជំនួសកន្លែង Manuel Neuer។ ប្រសិនជាអ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះបង្ហាញភាពចាប់អារម្មណ៍ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ នោះគាត់អាចនឹងមានតម្លៃខ្ពស់ជាង ៧៥លានអឺរ៉ូ។
អ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ នឹងប៉ះអាល្លឺម៉ង់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League របស់ពួកគេនៅថ្ងៃទី៤ ខែមិថុនា ដោយអ្នកឈ្នះត្រូវជួបជាមួយអេស្ប៉ាញ ឬបារាំង បួនថ្ងៃក្រោយមក។
ក្លឹប Porto របស់អ្នកចាំទី Costa នឹងបញ្ចប់រដូវកាលលីគរបស់ពួកគេទល់នឹងក្លឹប Nacional នៅថ្ងៃសៅរ៍ មុនពេលប៉ះ Palmeiras, Inter Miami និង Al-Ahly ក្នុងវគ្គចែកពូលនៃ Club World Cup ក្នុងខែមិថុនា៕