ខ្សែការពារ Dean Huijsen នឹងទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃ ៥០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Madrid បានយល់ព្រមចុះហត្ថលេខាលើ Huijsen ពី Bournemouth ក្នុងតម្លៃ ៥០លានផោន ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅពិនិត្យសុខភាព។ ខ្សែការពារកណ្តាលរូបនេះលេងឱ្យក្រុមយុវជនរបស់ Malaga ចន្លោះឆ្នាំ២០១៥ និង ២០២១ ប៉ុន្តែបានផ្លាស់ទៅក្លឹប Juventus មុនពេលបង្ហាញខ្លួនជាអាជីពដំបូងរបស់គេ ហើយពេលនេះគាត់នឹងទៅលេងនៅ La Liga ជាលើកដំបូង។ គាត់ក៏អាចលេងក្នុង Club World Cup សម្រាប់ក្លឹប Real Madridនៅរដូវក្តៅនេះ។

Manchester United FC v AFC Bournemouth - Premier League

កីឡាករ Huijsen ទើបតែផ្លាស់ទៅ Bournemouth ពី Juventus កាលពីរដូវក្តៅមុន ក្នុងតម្លៃដំបូង ១២.៨លានផោន ដូច្នេះក្លឹប Bournemouth កំពុងរកប្រាក់ចំណេញយ៉ាងច្រើនសម្រាប់កីឡាករវ័យ ២០ឆ្នាំ។ គាត់បានបង្ហាញខ្លួននៅ Premier League ចំនួន ៣០ដងក្នុងរដូវកាលនេះ ដោយក្លឹបបានជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងតារាងលីគ។

លោក Romano ក៏បានបញ្ជាក់បន្ថែមទៀតថាកីឡាករ Huijsen គឺជាគោលដៅកំពូលសម្រាប់អ្នកចាត់ការ Xabi Alonso ខណៈដែលក្លឹបមានបំណងផ្លាស់ប្តូរក្នុងតំបន់ការពាររបស់ពួកគេ។ ពួកគេក៏ត្រៀមចុះហត្ថលេខាជាមួយ Trent Alexander-Arnold លើការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីខ្សែការពារស្តាំបានបញ្ជាក់ថាគាត់នឹងចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។

Huijsen 2-1

ក្លឹប Bournemouth ត្រូវជួប Manchester City និង Leicester មុនពេលរដូវកាល Premier League បញ្ចប់។ Huijsen នឹងនិយាយលានៅពេលពួកគេប្រកួតជាមួយ Leicester៕

Previous articleMan Utd ចាប់អារម្មណ៍អ្នកចាំទី Diogo Costa របស់ Porto ដែលមានតម្លៃ ៧៥លានអឺរ៉ូ
Next articleReal Madrid ដាក់គោលដៅផ្ទេរយក Konate នៅពេលគាត់ផុតកុងត្រាជាមួយ Liverpool