Real Madrid ដាក់គោលដៅផ្ទេរយក Konate នៅពេលគាត់ផុតកុងត្រាជាមួយ Liverpool

បរទេស៖ កីឡាករ​ Trent Alexander-Arnold បានប្រកាសពីចេតនាចង់ចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិអង់គ្លេសនឹងផុតកុងត្រានៅរដូវក្ដៅនេះ ហើយចូលរួមជាមួយក្លឹប Real Madrid ដោយមិនគិតថ្លៃ។ បើយោងតាមការចេញផ្សាយរបស់លោក Jose Felix Diaz បានអោយដឹងថាក្លឹបយក្សអេស្ប៉ាញកំពុងរៀបចំផែនការផ្លាស់ប្តូរមួយទៀតសម្រាប់ខ្សែការពារសញ្ជាតិបារាំង Konate របស់ហង្សក្រហម។

Ibrahima Konate Liverpool Real Madrid Champions League 2024-25

ក្លឹបនៅ Premier League បានព្យាយាមធ្វើបទបង្ហាញលើកិច្ចព្រមព្រៀងដ៏ល្អមួយទៅកាន់កីឡាករសញ្ជាតិអង់គ្លេស ប៉ុន្តែគាត់បានបដិសេធ។ វាបានធ្វើឱ្យមានការភ័យស្លន់ស្លោកាន់តែខ្លាំង ខណៈដែល Konate ក៏នៅសល់កុងត្រាតែមួយឆ្នាំទៀតជាមួយក្លឹបដូចគ្នា។ ក្លឹប Madrid បានរក្សាខ្សែការពារសញ្ជាតិបារាំងនៅលើរ៉ាដារបស់ពួកគេអស់រយៈពេលជាយូរមកហើយ ហើយកំពុងរង់ចាំចុះហត្ថលេខាយកគាត់ដោយគ្មានតម្លៃខ្លួនផងដែរ។ នាយកកីឡារបស់ Madrid មិនត្រឹមតែចង់នាំយក Konate ប៉ុណ្ណោះទេ ប៉ុន្តែក៏ចុះហត្ថលេខាយកកីឡាករជាច្រើនដោយគ្មានដោយគ្មានតម្លៃខ្លួននៅឆ្នាំបន្ទាប់។ កីឡាករ William Saliba ដែល​ជា​ឈ្មោះ​មួយស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបយក្សអេស្ប៉ាញ ខណៈពួកគេសម្លឹងរកមើលការកែទម្រង់តំបន់ការពារ។

កីឡាករ Dean Huijsen ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃមួយផ្សេងទៀតនៅ Premier League របស់ក្រុម Bournemouth គ្រោងនឹងទៅចូលរួមជាមួយក្លឹប Real Madrid ក្នុងតម្លៃ ៥០លានផោននៅឆ្នាំនេះ។ ជាមួយនឹងភាពមិនច្បាស់លាស់ជុំវិញរឿងក្តីរបស់កីឡាករ Raul Ascencio ដូច្នេះក្លឹប Real Madrid ត្រូវរៀបចំក្នុងការធានានៅតំបន់ការពាររបស់ពួកគេ ដើម្បីទប់ទល់នឹងការខ្វះខាតកីឡាករដែលពួកគេប្រឈមមុខក្នុងរដូវកាលនេះ។

Trent Alexander-Arnold Liverpool Arsenal 2025

ក្លឹប Liverpool បានរៀបចំក្នុងការរក្សាទុកកីឡាករ ២រូប ក្នុងចំណោម ៣រូបនៅរដូវកាលនេះ ដោយ​ការ​បន្ត​កុងត្រា​របស់ Mohamed Salah និង Virgil Van Dijk។ ក្លឹបយល់អំពីតម្រូវការរបស់ពួកគេ ហើយត្រូវតែនាំយកកីឡាករ Konate មកកាន់កន្លែងសុវត្ថិភាពដោយការចុះហត្ថលេខាទៅលើកុងត្រាថ្មី។ ទន្ទឹមនឹងនេះដែរ Madrid បានស្នើសុំទៅ Liverpool សម្រាប់ការដោះលែង Alexander-Arnold មុនពេលកិច្ចសន្យារបស់គាត់ផុតកំណត់ ដូច្នេះគាត់អាចលេង Club World Cup ឱ្យពួកគេបាន៕

Previous articleខ្សែការពារ Dean Huijsen នឹងទៅចូលរួមជាមួយ Real Madrid ក្នុងតម្លៃ ៥០លានផោន
Next articleJonathan Tah នៅតែផ្តល់អាទិភាពសម្រាប់ការផ្ទេរទៅកាន់ Barcelona