បរទេស៖ ខ្សែការពារកណ្តាល Leverkusen ដែលនឹងក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួននៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅចុងខែមិថុនានោះ នូវមិនទាន់កំណត់ថាតើអនាគតរបស់គាត់ស្ថិតនៅក្នុង Bundesliga ឬ La Liga ទេ។ ទោះបីជាមានការជំរុញយ៉ាងខ្លាំងពីក្លឹប Bayern Munich ក្នុងការផ្ទេរយកគាត់ ប៉ុន្តែសារព័ត៌មាន Mundo Deportivo បានបញ្ជាក់ថាកីឡាករ Tah ត្រៀមខ្លួនដើម្បីរង់ចាំក្លឹប Barcelona ដែលចាំក្លឹបមានបញ្ហាផ្នែកហិរញ្ញវត្ថុនាពេលបច្ចុប្បន្នធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងផ្លូវការណាមួយ។
ចំណាប់អារម្មណ៍របស់ក្លឹប Barcelona ដែលដឹកនាំដោយលោក Hansi Flick បានបោះជំហានចូលទៅក្នុងផែនការផ្ទេររបស់ Bayern ។ លោក Flick ដែលធ្លាប់ស្គាល់អំពីតួនាទីរបស់កីឡាករ Tah ខណៈដែលគាត់ធ្វើជាគ្រូបង្វឹកនៅលីគអាឡឺម៉ង់ ហើយបានដាក់បញ្ចូលគាត់ជាការបន្ថែមទៅក្នុងក្រុមសម្រាប់រដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រយុទ្ធដែលកំពុងបន្តរបស់ក្លឹបកាតាឡានជាមួយនឹងបទប្បញ្ញត្តិស្តីពីអំពីការស្មើរភាពគ្នាលើផ្នែកហិរញ្ញវត្ថុរបស់ La Liga មានន័យថាពួកគេមិនទាន់អាចចុះឈ្មោះកីឡាករថ្មីបាននោះទេ ប្រសិនជាមិនទាន់បង្កើតរចនាសម្ព័ន្ធប្រាក់ខែរបស់ពួកគេ។ ឧបសគ្គផ្នែករដ្ឋបាលនេះរារាំង Barcelona ពីការប្តេជ្ញាចិត្តជាផ្លូវការណាមួយចំពោះ Tah នៅដំណាក់កាលនេះ បើទោះបីជាមានការនិយាយព្រមព្រៀងគ្នារវាងភាគីទាំង២ក៏ដោយ។
កីឡាករ Tah នៅតែអត់ធ្មត់ និងប្តេជ្ញាស្វែងរកជម្រើសសម្រាប់ក្លឹប Barcelona ។ ភ្នាក់ងាររបស់ Tah បានបង្ហាញថាមិនមានពេលវេលាកំណត់ភ្លាមៗសម្រាប់ការសម្រេចចិត្តនោះទេ។ កីឡាករត្រូវបានត្រៀមខ្លួនរង់ចាំខាងក្លឹប Barca តាមដែលអាចធ្វើទៅបាន ប៉ុន្តែខាងក្លឹបនៅអេស្ប៉ាញត្រូវតែដោះស្រាយស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេបានលឿន។
សម្រាប់ខាងក្លឹប Barcelona បានយល់ពីភាពស្មុគស្មាញដែលពាក់ព័ន្ធនឹងការសម្រេចកិច្ចព្រមព្រៀងនេះ។ អ្នកខាងក្នុងក្លឹបបានសារភាពថាការចុះហត្ថលេខាលើ Tah គឺនៅឆ្ងាយ ក្រោមលក្ខខណ្ឌបច្ចុប្បន្នរបស់ក្លឹប ប៉ុន្តែវាមិនបានបញ្ឈប់លោក Flick ពីការជម្រុញការផ្ទេរនេះទេ។ គ្រូបង្វឹកចង់ពង្រឹងខ្សែការពាររបស់ក្រុម ហើយ Tah សមនឹងទម្រង់នៃខ្សែការពារកណ្តាលដែលមានបទពិសោធន៍ដែលអាចទុកចិត្តបាន ហើយជាអ្វីដែលគាត់ចង់បានសម្រាប់រដូវកាលក្រោយ។ ជាមួយនឹងពេលវេលា និងក្លឹបទាំងពីរកំពុងឃ្លាំមើលយ៉ាងដិតដល់ នៅសប្តាហ៍ខាងមុខនឹងបង្ហាញថាតើ Tah ជ្រើសរើសភាពស៊ាំ និងសន្តិសុខនៅក្នុងប្រទេសអាល្លឺម៉ង់ ឬទទួលយកអាជីពថ្មីនៅក្នុងប្រទេសអេស្ប៉ាញ ប្រសិនបើ Barcelona យកឈ្នះលើឧបសគ្គផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕