បរទេស៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Dean Huijsen បានបញ្ចប់ការផ្ទេររបស់គេពី Bournemouth ទៅ Real Madrid កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹប Bournemouth បានសរសេរថា៖ “AFC Bournemouth អាចបញ្ជាក់បានថាខ្សែការពារ Dean Huijsen នឹងចូលរួមជាមួយក្រុម Real Madrid បន្ទាប់ពីការបញ្ចប់នៃរដូវកាល ២០២៤/២៥ ដោយភាគីអេស្ប៉ាញបានបង់ប្រាក់តាមលក្ខខណ្ឌនៅក្នុងកុងត្រារបស់កីឡាករចំនួន ៥០លានផោន”។
ក្លឹប Real Madrid បានសរសេរថា៖ “Real Madrid CF និង AFC Bournemouth បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Dean Huijsen ដែលនៅជាមួយក្លឹបចំនួន ៥រដូវកាល ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០៣០”៕