Jeremie Frimpong បញ្ចប់ការធ្វើតេស្តសុខភាពជំហ៊ានដំបូងជាមួយក្លឹប Liverpool

បរទេស៖ ក្លឹប Liverpool មិនចំណាយពេលយូរដើម្បីរកអ្នកមកជំនួស Trent Alexander-Arnold ខណៈដែលហង្សក្រហមជិតបញ្ចប់ការផ្ទេរ Jeremie Frimpong ។

របាយការណ៍ជាច្រើនបានលើកឡើងថា ហង្សក្រហមបានឈានដល់កិច្ចព្រមព្រៀងជាមួយ Leverkusenលើការផ្ទេរកីឡាករសញ្ជាតិហូឡង់វ័យ ៣៤ឆ្នាំ ក្នុងតម្លៃ ៣៥លានអឺរ៉ូ។ លើសពីនេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាកីឡាករ Frimpong បានធ្វើតេស្តសុខភាពជំហ៊ានដំបូងជាមួយក្លឹបហង្សក្រហមកាលពីថ្ងៃអាទិត្យ ហើយបានបញ្ចប់ការធ្វើតេស្តនេះនៅថ្ងៃចន្ទ៕

Previous articleអ្នកចាំទី Emiliano Martinez ទទួលបានសំណើរពីក្លឹប Man Utd និង Barca
Next articleDusan Vlahovic គ្រោងនឹងចាកចេញពីក្លឹប Juventus