បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Forest ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Luiz ពី Juventus នៅរដូវក្តៅនេះ ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេជាមួយទីផ្សារប្រទេសប្រេស៊ីល។ ខ្សែបម្រើដែលធ្លាប់លេងនីក្លឹប Aston Villa បានជួបការលំបាកជាច្រើនក្នុងការស្វែងរកនាទីលេងលើទីលានក្នុងរដូវកាលនេះ រហូតដល់មានការត្អូញត្អែរជាសាធារណៈ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្រុម Newcastle ជាមួយនឹងកិច្ចព្រមព្រៀងដោះដូរមួយដែលនឹងជាមួយកីឡាករ Sandro Tonali។
ក្លឹប Forest អាចមានសិទ្ធិចូលលេង Champions League នៅចុងសប្តាហ៍នេះ ខណៈដែលពួកគេត្រូវជួប Chelsea ក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ។ ក្រុមតោខៀវឈរនៅលេខ៥ ជាមួយនឹង Forest ទី៧ ហើយពួកគេត្រូវបានខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។ ការឈ្នះសម្រាប់ក្រុមរបស់លោក Nuno Espirito Santo អាចធ្វើឱ្យពួកគេឈានទៅកាន់ក្រុមលំដាប់កំពូលទាំង៥ ទោះបីជាពួកគេត្រូវការក្លឹប Aston Villa មិនបានទទួលពិន្ទុក្នុងការប្រកួតជាមួយ Manchester United ក៏ដោយ។ ការធ្វើដូច្នេះប្រាកដជាពង្រឹងពួកគេក្នុងការចរចារជាមួយកីឡាករ Luiz ។
កីឡាករសញ្ជាតិប្រេស៊ីលដែលបានឈ្នះ ១៨ប្រកួតសម្រាប់ប្រទេសរបស់គាត់បានបង្ហាញខ្លួនត្រឹមតែ ៣ដងក្នុងក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះ ដោយសារតែបញ្ហារបួសរបស់គាត់។ ខណៈពេលដែលគាត់មានកិច្ចសន្យារហូតដល់ឆ្នាំ២០២៩ ការផ្លាស់ប្តូរមួយអាចសមនឹងគ្រប់ភាគីទាំងអស់នៅរដូវក្តៅនេះ។
ក្លឹប Forest និងប៉ះ Chelsea ប្រហែលជាការប្រកួតលីកដ៏ធំបំផុតរបស់ពួកគេក្នុងសប្តាហ៍នេះ។ បន្ទាប់មក ពួកគេនឹងត្រូវធ្វើការរៀបចំក្រុមឡើងវិញ៕