បរទេស៖ ក្លឹប Liverpool អាចនឹងបាត់បង់តារាឆ្នើមស្លាបកីឡាករ Diaz នៅរដូវក្ដៅនេះ ដោយក្លឹប Barcelona ចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិកូឡុំប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្នុងករណីកីឡាករ Diaz ចាកចេញ ក្លឹបហង្សក្រហមបានកំណត់គោលដៅរបស់ពួកគេលើកីឡាករ Fofana របស់ក្លឹប Lyon។
ក្រុមយក្សកាតាឡាន់ចង់បន្ថែមភាពស៊ីជម្រៅទៅលើតំបន់ប្រយុទ្ធរបស់ពួកគេ ហើយត្រូវបានគេជឿថាក្លឹបនៅអេស្ប៉ាញបានលើខ្សែបម្រើស្លាបឆ្វេងលំដាប់ពិភពលោក។ ឈ្មោះជាច្រើនដូចជា Nico Williams, Rafael Leao និង Marcus Rashford ត្រូវបានគេមើលឃើញ ប៉ុន្តែនាយកកីឡា Deco ត្រូវបានគេនិយាយថាកោតសរសើរ Diaz បំផុតដោយជំរុញឱ្យក្លឹបធ្វើការផ្ទេរយកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវកត់សម្គាល់ថាមិនមានការធានាណាមួយអំពីក្រុម Barcelona ដែលអាចទទួលបានជោគជ័យក្នុងមហិច្ឆតារបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប Liverpool ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។
ទន្ទឹមនឹងនេះដែរ Diaz មិនទាន់បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្រុមហង្សក្រហម ខណៈដែលកុងត្រាថ្មីត្រូវបានដាក់លើតុរបស់ខ្សែប្រយុទ្ធរូបនេះ។ កិច្ចសន្យារបស់គាត់ជាមួយក្រុមជើងឯក Premier League នឹងផុតកំណត់នៅឆ្នាំ២០២៧។ ជាលទ្ធផល ពួកគេបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ Fofana ដែលកំពុងលេងនៅក្នុង Ligue 1 ក៏ដូចជាអំឡុងពេលការប្រកួតវគ្គ ១/៤ ចុងក្រោយរបស់ Lyon ក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ AfricaFoot កាលពីដើមខែនេះ ភ្នាក់ងាររបស់កីឡាករ Fofana គឺលោក Bobo Fofana បានបញ្ជាក់ឈ្មោះក្លឹប Liverpool ជាគោលដៅដែលយុវជនបែលហ្ស៊ិកពេញចិត្តបន្ទាប់ពីចាកចេញពី Lyon ។ គាត់បាននិយាយថា “ជម្រើសនៃបេះដូងគឺ Liverpool ។ គាត់មានសក្តានុពលក្នុងពេលដោះដូរ និងពេលសំខាន់ៗ យើងចង់ឃើញគាត់ជោគជ័យដូចជាកីឡាករ Mohamed Salah, Sadio Mane និង El Hadji Diouf”។
ក្លឹប Liverpool គ្រោងនឹងទាមទារប្រាក់ជាង ៨០លានអឺរ៉ូ សម្រាប់កីឡាករ Diaz ដែលអាចជាឧបសគ្គសម្រាប់ក្លឹប Barcelona។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេអាចលក់កីឡាករខ្លះចេញ នឹងបង្កើតកញ្ចប់សាច់ប្រាក់ នោះពួកគេទំនងជានឹងទទួលបានជោគជ័យក្នុងការចុះហត្ថលេខាលើគោលដៅចំបង់។
ដោយបានឈ្នះពានរង្វាន់ Premier League រួចហើយ លោក Arne Slot នឹងមានបំណងបញ្ចប់រដូវកាលនេះជាមួយនឹងជ័យជំនះ នៅពេលដែលពួកគេជួបក្រុមម្ចាស់ជើងឯក FA Cup ក្លឹប Crystal Palace ក្នុងការប្រកួតក្នុងផ្ទះចុងក្រោយនៃរដូវកាលរបស់ពួកគេនៅថ្ងៃអាទិត្យទី២៥ ខែឧសភា។ បន្ទាប់ពីនោះ ការចាប់អារម្មណ៍របស់បុរសសញ្ជាតិហូឡង់នឹងងាកទៅរកទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយ Jeremie Frimpong របស់ Bayer Leverkusen ទំនងជានឹងជំនួសកន្លែងកីឡាករ Trent Alexander-Arnold ដែលចាកចេញទៅកាន់ Real Madrid៕