Ekitike ក្លាយជាគៅលដៅខ្សែប្រយុទ្ធ ដែលក្លឹប Chelsea ចង់បានបំផុត

បរទេស៖ ការខ្ចីជើងរបស់ក្លឹប Frankfurt ពី Paris Saint-Germain នៅពាក់កណ្តាលរដូវកាលចុងក្រោយនៃរដូវកាល ២០២៣/២៤ បន្ទាប់មកកីឡាករ Ekitike បានផ្លាស់ប្តូរជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុន។ ចាប់តាំងពីពេលនោះមក ខ្សែប្រយុទ្ធរូបនេះបានរីកចម្រើនដោយដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបអោយបញ្ចប់ចំណាត់ថ្នាក់លេខ៣ ជាប្រវត្តិសាស្ត្ររបស់ក្លឹប Frankfurt ។ ជាមួយនឹងការស៊ុតបញ្ចូលទី ២២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១២គ្រាប់នៅក្នុងការប្រកួតទាំងអស់ កីឡាករ Ekitike បានបញ្ចប់រដូវកាលជាមួយនឹងការរួមចំណែក ៣៤គ្រាប់ ដែលជាលទ្ធផលដ៏អស្ចារ្យនឹងជួយអោយក្លឹប Frankfurt ទទួលបានកៅអីលេង Champions League ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ។

Hugo Ekitike Eintracht Frankfurt 2025

បើយោងតាមការចេញផ្សាយរបស់ RMC Sport បានអោយដឹងថាក្លឹប តោខៀវ Chelsea បានចូលទៅក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើ Ekitike ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេកំណត់ថាជាគោលដៅសំខាន់របស់ក្លឹបនៅអង់គ្លេសនាំទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ Chelsea មិនមែនជាក្រុមអង់គ្លេសតែមួយគត់ដែលតាមដានស្ថានភាពរបស់ Ekitike នោះទេ។ ក្លឹប Arsenal និង Liverpool ក៏​បាន​ធ្វើ​ការ​សាកសួរ ហើយ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ពិភាក្សា​ជា​បឋម​ជាមួយក្លឹប Frankfurt ដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ វត្តមានរបស់ក្រុមការងារក្លឹប Chelsea នៅឯការប្រកួតដែលមានកីឡាករ Ekitike សម្រាប់ក្លឹប Frankfurt ទល់នឹង SC Freiburg បង្ហាញថាក្រុមតោខៀវកំពុងដាក់ខ្លួនឯងថាជាគូប្រជែងដ៏ខ្លាំងមួយ។

ក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ត្រូវ​បាន​គេ​ជឿ​ថា​បានពង្រួមគោលដៅសម្រាប់កីឡាករតំបន់ប្រយុទ្ធមកនៅត្រឹម ៣នាក់មានរួមមាន Ekitike, Benjamin Sesko របស់ RB Leipzig និង Victor Osimhen របស់ Napoli ។ ក្នុងចំណោមកីឡាករទាំង ៣នាក់ កីឡាករ Ekitike ត្រូវបានគេចាត់ទុកថាមានភាពចាប់អារម្មណ៍ខ្លាំងបំផុតជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់ Chelsea ដោយមានវ័យក្មេង បច្ចេកទេស និងមានសមត្ថភាពប្រយុទ្ធ។

Hugo Ekitike Frankfurt 04132025

ក្លឹប Chelsea ស្ថិតនៅក្នុងទីតាំងដ៏រឹងមាំមួយដើម្បីត្រលប់ទៅលេងពាន Champions League នៅរដូវកាលក្រោយ។ ដោយឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League ពួកគេត្រូវគ្រប់គ្រងជោគវាសនារបស់ខ្លួន ដោយត្រូវការឈ្នះលើ Nottingham Forest នៅថ្ងៃអាទិត្យ ដើម្បីទទួលបានឪកាសលេងនៅ Champions League។ ការវិលត្រឡប់ទៅកាន់ការប្រកួតពានកំពូលតំបន់អឺរ៉ុបនឹងជំរុញយ៉ាងខ្លាំងសម្រាប់ពួកគេក្នុងការចរចាជាមួយកីឡាករ Ekitike៕

Previous articleDe Bruyne អាចនឹងបន្តស្នាក់នៅ Premier League ក្រោយចាកចេញពីក្លឹប Man City
Next articleសមាជិកក្រុមគ្រូបង្វឹក ២រូបរបស់ Bayern Munich អាចនឹងចាកចេញពីក្លឹប