សមាជិកក្រុមគ្រូបង្វឹក ២រូបរបស់ Bayern Munich អាចនឹងចាកចេញពីក្លឹប

បរទេស៖ ប៉ុន្មានថ្ងៃបន្ទាប់ពី Bayern Munich អបអរការឈ្នះពាន Bundesliga របស់ពួកគេ ក្លឹបប្រឈមនឹងការរំខានដ៏ធំមួយនៅពីក្រោយ ខណៈដែលសមាជិកសំខាន់ពីររូបក្នុងក្រុមគ្រូបង្វឹក គឺជំនួយការគ្រូបង្វឹក Rene Maric និងគ្រូបង្វឹកកីឡា Bram Geers ត្រូវបានរាយការណ៍ថាទទួលបានការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថា បុគ្គលិកគ្រូបង្វឹក ២រូបនេះដែលសំខាន់របស់លោក Kompany អាចនឹងទៅរកកន្លែងថ្មី។

FBL-GER-BUNDESLIGA-MOENCHENGLADBACH

យោងតាមការចេញផ្សាយរបស់ Het Laatste Nieuws នៅ Athletic បានអោយដឹងថាលោក Geers កំពុងពិភាក្សាកម្រិតខ្ពស់ជាមួយក្រុម Anderlecht របស់ប្រទេសបែលហ្ស៊ិក ដែលការចរចាបានដំណើរការរួចហើយ។ លោក Geers ដែលជាតួអង្គសំខាន់ក្នុងការបណ្តុះបណ្តាលប្រចាំថ្ងៃ និងជាដែគួរជាយូររបស់លោក Kompany ត្រូវបាននិយាយថាចង់ត្រឡប់ទៅផ្ទះវិញដោយសារតែហេតុផលផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះដែរ ជំនួយការគ្រូបង្វឹក Maric បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Hajduk Split របស់ប្រទេសក្រូអាស៊ី ដែលកំពុងសម្លឹងមើលគាត់ជាគ្រូបង្វឹកដ៏មានសក្តានុពល និងជាអ្នកបន្តតំណែងជំនួសលោក Gennaro Gattuso ។ បើទោះបីជាចំណាប់អារម្មណ៍ពីក្លឹបនៅស្រុកកំណើតរបស់គាត់ ក៏លោក Maric ត្រូវបានគេជឿថាពេញចិត្តក្នុងការស្នាក់នៅក្លឹប Bayern ជាកន្លែងដែលគាត់ដើរតួយ៉ាងសំខាន់ក្នុងការវិភាគ យុទ្ធសាស្ត្រ និងការប្រាស្រ័យទាក់ទងជាមួយកីឡាករ។

ខណៈ​ពេល​ដែល​អាច​នឹង​មាន​ការ​ចាកចេញ​ពី​បុគ្គលិកគ្រូ​បង្វឹក កីឡាករ​មួយ​ចំនួន​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​មក​ដល់​នៅ Allianz Arena។ លោក Die Roten នៅតែកំពុងតាមប្រមាញ់តារាឆ្នើមរបស់ Bayer Leverkusen កីឡាករ Florian Wirtz ខណៈពេលដែលពួកគេកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Jonathan Tah ដោយគ្មានតម្លៃខ្លួន។

Bayern München

ឥឡូវនេះក្រុម Bayern Munich នឹងត្រូវបានគេមើលឃើញនៅក្នុងការប្រកួតខែក្រោយសម្រាប់ព្រឹត្តិការណ៍ Club World Cup ដោយពួកគេនឹងត្រូវទទួលក្រុម Auckland City ក្នុងការប្រកួតវគ្គចែកពូលដំបូងនៅថ្ងៃទី១៥ ខែមិថុនា៕

Previous articleEkitike ក្លាយជាគៅលដៅខ្សែប្រយុទ្ធ ដែលក្លឹប Chelsea ចង់បានបំផុត
Next articleConte អាចបន្តស្នាក់នៅជាមួយ Napoli ប្រសិនជាក្លឹបព្រមធ្វើតាមលក្ខខណ្ឌរបស់គាត់