បរទេស៖ ក្រុមរបស់លោក Conte មានពិន្ទុដាច់លើក្រុម Inter នៅលើកំពូលតារាង Serie A ឆ្ពោះទៅរកការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ។ ទោះបីជាពួកគេទទួលបានជោគជ័យក៏ដោយ ក៏អនាគតរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះមានភាពមិនច្បាស់លាស់ចំពោះរបាយការណ៍នៃភាពតានតឹងរវាងគាត់ និងប្រធានក្លឹប ដែលបណ្តាលឱ្យមានការពិភាក្សាអំពីការវិលត្រឡប់ទៅកាន់ Juventus វិញ។
លោក Conte បើកចំហរក្នុងការបន្តនៅ Napoli ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Il Mattino បានអោយដឹងថាគាត់បានដាក់ចេញនូវការទាមទារនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។ បុរសវ័យ ៥៥ឆ្នាំរូបនេះចង់ឱ្យ Napoli ចុះហត្ថលេខាលើកីឡាករកំពូលនៅក្នុងតំបន់នីមួយៗនៃក្រុម ដោយជំរុញឱ្យមានការចុះហត្ថលេខាសរុបចំនួន ៩នាក់។ ក្លឹប Napoli ក៏នឹងត្រូវដំឡើងចំណាយលើប្រាក់ឈ្នួលរបស់ខ្លួនពី ៨០លានអឺរ៉ូ ទៅ ១១០លានអឺរ៉ូ ខណៈដែលពួកគេប្រហែលជាត្រូវចំណាយលើសពី ២០០លានអឺរ៉ូលើការផ្ទេរកីឡាករ។
របាយការណ៍បានបន្ថែមថា Conte មានបំណងទទួលពាន Scudetto នៅរដូវកាលនេះ ហើយជំរុញឱ្យមានការទទួលពានរង្វាន់លីកមួយផ្សេងទៀតនៅរដូវកាលក្រោយ ហើយគាត់ចង់បានភស្តុតាងដែលថាក្លឹបត្រូវបានរៀបចំដើម្បីធ្វើតាមមហិច្ឆតារបស់គាត់។
ក្លឹប Napoli នឹងត្រូវជួបជាមួយក្រុម Cagliari ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងរដូវកាល Serie A នាថ្ងៃសុក្រ ខណៈដែលក្លឹប Inter ជួបជាមួយនឹងក្រុម Como ចំណាត់ថ្នាក់លេខ១០ ។ លទ្ធផលនៃការប្រជែងដណ្តើមពាននឹងក្លាយជាកត្តានៃកិច្ចប្រជុំដែលត្រូវធ្វើឡើងរវាងលោក Conte និងប្រធាន Aurelio De Laurentiis ដើម្បីពិភាក្សាពីការទាមទាររបស់គ្រូបង្វឹកនៅថ្ងៃបន្ទាប់៕